khmer eng
  • ឯកឧត្តម ម៉ាន់ ឈឿន ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាល សួសុខទុក្ខ និងឧបត្ថម្ភលើកទឹកចិត្តដល់កងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ
     
    ចែករំលែក ៖

    នៅថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៨:៣០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាល សួសុខទុក្ខ និងឧបត្ថម្ភលើកទឹកចិត្តដល់កងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលបានខិតខំការពារទីតាំងអនុវត្តគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាពបានយ៉ាងល្អប្រសើរ។ដោយបានឧបត្ថម្ភជូន អង្ករ ចំនួន៩០គីឡូ កន្សែងពោះគោ ចំនួន៦កន្សែង សាប៊ូ ចំនួន២០ប្រអប់ និងថវិកាមួយចំនួន ហើយក៏បានផ្តាំផ្ញើសូមឱ្យបន្តរួមគ្នាអនុវត្តវិធានការ៣កុំ ៣ការពារ និងការចាក់វ៉ាក់សាំងដូសជម្រុញលើកទី៣ និងទី៤ ឱ្យបានគ្រប់គ្នា។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវប្រចាំខែមីនា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម លីសារី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងគោរពវិញ្ញាណក្ខន្ធសពអតីតថ្នាក់ដឹកនាំ នៅស្រុកទឹកឈូខេត្តកំពត